ចេញពីក្រោលចៀមជំរុញឲ្យមានការតភ្ជាប់ទៅកន្លែងប្រឡោះ

វាជាការលំបាកសម្រាប់ខ្ញុំក្នុងការគោព និងគាំទ្រដល់អ្នកដឹកនាំភាគច្រើននៅក្នុងសហរដ្ឋអាមេរិច។ មានរឿងជា ច្រើនដែលពួកគាត់បានធ្វើ តែការទាំងអស់នោះខ្ញុំយល់ឃើញថានាំឲ្យខូចដល់ព្រះនាមព្រះគ្រិស្តទៅវិញទេ។ ការនិយាយ និងសំណេររបស់ពួកគាត់ជាច្រើនមិនសូវមានហេតុផលច្បាស់លាស់ ពួកគាត់ប្រើប្រាស់មនោ សញ្ចេតនាជាច្រើនក្នុងការដោះស្រាយបញ្ហារ មិនហ៊ាននិយាយថាបាទៗ ទេៗ ស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត មិនហ៊ានរិះគន់ដើម្បីស្ថាបនា។
ខ្ញុំមានអារម្មណ៍ថាអ្នកដឹកនាំព្រះវិហារអាមេរិកាំងមួយចំនួនដែលល្បីៗ ហើយមានមហាជនជាច្រើនក្នុងពិភពលោក ដែលកំពុងសម្លឹងមើលទៅពួកគេនោះ នៅតែស្ថិតនៅក្នុងកំរិតមួយដែលមិនអាចបង្ហាញឲ្យឃើញថាគេមានស្មារតី គ្រប់គ្រាន់បង្ហាញលក្ខណៈរបស់ព្រះ ចំណែកអ្នកខ្លះទៀតមើលទៅហាក់ដូចជាបង្ហាញអំពីសាសនាដែលគេ ដើរតាមនោះជ្រុលហួសហេតុពេក ប៉ុន្តែមានពេលខ្លះក៏សំខាន់សម្រាប់ខ្ញុំអាចរៀនពីការទាំងអស់នោះដែរ។
លោក រីឆាត រ៉រ បានលើកឡើងថា ការពិចារណាឲ្យយល់ក្្្នុងគំនិតរបស់យើង និងការយល់ដឹងដែលចេញពីខាង ក្នុងរបស់យើង គឺមានភាពខុសគ្នា។ គោលដៅរបស់យើងគឺ ប្រើមុខងារទាំងពីរនោះ ខាងឯវិញ្ញាណ និងខាងឯ ប្រាជ្ញាញាណ ប៉ុន្តែផ្នែកទាំងពីរនេះវាហាក់បីដូចជាមិនអាចធ្វើការជាមួយគ្នាបានទេសព្វថ្ងៃនេះ ដូចដែលយើង មើលឃើញការនោះនៅក្នុងចំណោមមេដឹកនាំខាងដំណឹងល្អជាច្រើននាក់ និងអ្នកដែលដើរតាមពួកគាត់ក៏មាន ច្រើនណាស់ដែរ ពួកគាត់មានភាពរឹងមាំខាងផ្នែកមួយ តែខ្សោយខាងឯផ្នែកមួយទៀត។
មានអ្នកដឹកនាំតិចតួចណាស់សម័យនេះដែលមានការរិះគិតខ្ពស់ ហើយចេះបញ្ជាក់ប្រាប់ច្បាស់លាស់ និងអាច និយាយបានល្អទាក់ទងទៅនឹងផ្នែក ចិត្តសាស្ត្រ ទេវសាស្រ្ត ប្រវត្តិសាស្រ្ត ឬទស្សនវិជ្ជាជាន់ខ្ពស់ ប៉ុន្តែពួកគេ បែរជាធ្វើដោយអំនួត ដោយគេមានព័ត៌មានដែលគេគិតថាគ្មាននរណាមានដូចគេឡើយ មានតែគេដែលមាន ព័ត៌មាន និងចេះធ្វើឲ្យទាក់ទាញទៅអ្នកដទៃទៀត។ ដូច្នេះការនេះកើតឡើង ធ្វើឲ្យគេគិតថាគឹមានតែខ្លួនគេ និងអ្វីៗទាំងអស់គឺអំពី “ខ្លួនគេ” ។ ក្រៅពីនោះមានអ្នកដទៃខ្លះទៀតដូចជាមានប្រាជ្ញាញាណ និងយល់ពីស្ថានការ គេអាចរស់នៅក្នុងសេចក្តីស្រឡាញ់ ប៉ុន្តែខ្វះខាតព័ត៌មាន និងចំណេះដឹងដែលជាផ្នែកសំខាន់សម្រាប់ជីវិតរស់នៅ។
ខ្ញុំស្គាល់បេសកជនស្រ្តីបស្ចឹមប្រទេសម្នាក់ គាត់មកធ្វើការនៅទីនេះអស់រយៈពេលជាយូរមកហើយ។ គាត់មាន ចិត្តអាណិតអាសូរ និងសប្បុរសខ្លាំងណាស់ តែទោះជាយ៉ាងណាគាត់នៅតែមានគំនិតអវិជ្ជមានខ្លាំងចំពោះកិច្ចការ អ្វីដែលផ្ទុយពីទម្លាប់របស់គាត់ ឬក៏ទម្លាប់របស់គ្រឹស្តបរិស័ទស្បែកសរ គាត់នឹងប្រឆាំង ហើយការពារអ្វីៗ ដែលប៉ះពាល់ដល់ដែនសុវត្ថិភាពរបស់គាត់ គាត់បានធ្វើការនេះតាំងពីរឆ្នាំ១៩៦០មកម្ល៉េះ។ ពេលមួយនោះគាត់ បានសួរខ្ញុំថា ខ្ញុំបានធ្វើអ្វី។ ខ្ញុំបានប្រាប់គាត់ថាខ្ញុំហ្វឹកហ្វឺន “អ្នកដឹកនាំដែលកំពុងលេចធ្លោ”។ គាត់ហាក់ដូចជាភ័យ ខ្លាំងមែនទែន។ ពាក្យអ្នកដឹកនាំក្រុមជំនុំកំពុងលេចធ្លោ ដូចជាគំរាមកំហែងដល់គ្រប់យ៉ាងដែលគាត់បានអភិរក្ស ទុកជាយូរហើយនោះ ជាពិសេសការបង្ហាញឲ្យយល់ពីក្រុមជំនុំតាមបែបទំនៀមទម្លាប់ និងតាមបែបស្ថាប័នរបស់ គាត់។ វាមិនខុសគ្នានឹងក្រុមដំណឹងល្អជាច្រើនដែលទទួលការគំរាមកំហែងពីសហគមន៍នៃពួកស្រឡាញ់ភេទដូចគ្នា ពួកខ្ទើយ និងក្រុមមនុស្សភាគតិច។ ពួកគេមិនអនុញាតឲ្យគេទទួលបានព័ត៌មានត្រឹមត្រូវ ពីព្រោះតែគេខ្លាចកើត មានការសង្ស័យ ភាពមិនច្បាស់លាស់ បាត់បង់ភាពសុខស្រួល ឬបាត់បង់ឯកសិទ្ធ និងតួនាទីនៅក្នុងសង្គម។
មនុស្សដែលសប្បុរស និងមានសេចក្តីស្រឡាញ់បែរជាមើលទៅដូចជាមនុស្សលាក់ពុតទៅវិញ ប៉ុន្តែតាមពិតទៅ គេមានបេះដូង និងក្បាលដែលមិនសុីគ្នាសោះ។ ពួកគេបរិសុទ្ធ ប៉ុន្តែមិនសុទ្ធទាំងមូល មានការយល់ដឹងខាង វិញ្ញាណ ប៉ុន្តែមិន “ឆ្លាត” សោះ។
បញ្ហាធំសព្វថ្ងៃនេះគឺថាយើងមានគ្រិស្តបរិស័ទដំណឹងល្អអាមេរិកជាច្រើនមានការរៀនសូត្របានខ្ពង់ខ្ពស់ តែបែរជា បង្ហាញនូវកំវិតទាបនៃការយល់ដឹងខាងវិញ្ញាណ មានន័យថាឆ្លាត តែមិនមានការកោតខ្លាច មិនបន្ទាបខ្លួន និងគ្មាន សេចក្តីស្រឡាញ់។ បេសកជនលោកខាងលិចមកកម្ពុជាហាក់ដូចជាបែកជាពីរនៅពាក់កណ្តាល។ តើរបៀបវិនិច្ឆ័យ ការងារនេះនឹងសុីនឹងស្ថានភាពក្រុមជំនុំកម្ពុជាយ៉ាងណា នោះគឺអាស្រ័យលើកម្ពុជាជាអ្នកបកស្រាយ។
កំណត់ហេតុអ្នកនិពន្ធៈ មាតិកាដែលមាននៅក្នុងអត្ថបទនេះបានដកស្រង់មកពី រីឆាត រ៉រ និង ខេន វាយប៊ឺ កែសម្រួលដោយខ្លួនខ្ញុំដើម្បីឲ្យសុីនឹងស្ថានការណ៍របស់ខ្ញុំ។ សេចក្តីសន្និដ្ឋានរបស់ខ្ញុំមិនមែនជារបស់គេទេ និងពួក គេមិនបានបង្ហាញពីនិកាយណាមួយឬក្រុមណាមួយនៅក្នុងសំណេររបស់គេឡើយ។